Latest Post

ត្រកួន គឺ​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​សម្បូរ​នូវ​សារធាតុ​​ដែក និង​មាន​​សារៈ​សំខាន់​សម្រាប់​​​ស្ត្រី​ដែល​​​មាន​ផ្ទៃ​ពោះ​។ ​ហេតុនេះ​យើង​ខ្ញុំ​សូម​នាំ​ជូន​នូវ​​មុខ​ម្ហូប​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជ្រក់​ត្រកួន វា​ត្រូវ​បាន​​កែ​ឆ្នៃ​ចេញ​ពី​ត្រកួន និង​ការ៉ុត ជា​ពិសេស​​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ។

៙ គ្រឿងផ្សំ ៖

  • ត្រកួន​ស្រស់ ៣០០ ក្រាម
  • ការ៉ុត​មួយ​មើម​តូច
  • អំបិល​មួយ​ចុង​ស្លា​ព្រា​កាហ្វេ
  • ក្រូច​ឆ្មា
  • ខ្ទឹម​ក្រហម ២មើម
  • ខ្ទឹម​ស ៣ទៅ៤កម្ពឹស
  • ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ
  • ស្ករស​មួយ​ស្លាបព្រា​កា​ហ្វេ

៙ វិធី​ធ្វើ ៖


ជា​ដំបូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឲ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក ​ធ្វើ​ការ​កាត់​ ឬ សាប់​វា​ឲ្យ​ទៅ​ជា​សរសៃ​ក៏បាន​។

បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ថ្នាំង​ដៃ រួច​ហើយ​ធ្វើ​ការ​​ឈូស​វា​ជា​​សរសៃ​ទុក​មួយ​អន្លើ។

ជា​បន្ត​​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។

យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​ អំបិល​​មួយ​ចុង​ស្លា​ព្រា​កាហ្វេ ប៊ីចេង​​ កន្លះ​​ស្លាបព្រា​កាហ្វេ ស្ករស​មួយ​ស្លា​ព្រា​កា​ហ្វេ​ ច្របល់​​គ្នា​​ឲ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មក​ទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​ កូរ​អោយ​សព្វ​ភ្លក់​មើល​ជូ​ល្មម​តាម​​ចំណូលចិត្ត​អ្នក​។​

អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឲ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់ ​ក្នុង​​កែវ​​គ្រប​​ឲ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូរ ៕
___________________
ប្រភព​ពី : CamLocation

បន្ទាប់​ពី​ខ្ញុំ​បាន​រៀប​ចំ​ផ្ទះ​បោះពុម្ព​អាវយឺត​រួច​មក យើង​ក៏​បាន​គម្រោង​មួយ​ចុះ​ទៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចែក​ប្រដាប់​សង្គ្រោះ​បឋម​ឲ្យ​ដល់ សាលា​បឋមសិក្សា ២ កន្លែង​ក្នុង​ខេត្ត ដែលមិន​ទាន់​មាន​កញ្ចប់​សង្គ្រោះ​បឋម​នៅឡើយ ។ ក្នុង​ដំណើរ​នោះ​យើង​ចេញ​ពី​ព្រលឹម ដោយ​ជួល​រថយន្ត ២បាំង ជិះ​គ្នា ៥នាក់ ចូល​ទៅ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រួច​ ក៏​ចេញ​ដំណើរ​ទៅ​ពោធិ៍សាត់​ភ្លាម។

ឡាន​របស់​យើង​មាន​ឧបករណ៍​សង្គ្រោះ​បឋម​ ២ , ឆ័ត្រ​ធំ ៥ និង ​ខោ​អាវ​ចាស់ៗ បាន​ពី​សប្បុរសជន​នានា យក​ទៅ​ចែក​ជូន​សាលា ២ កន្លែង​ក្នុង​ខេត្ត​ពោធិ៍សាត់។ ថ្វីត្បិត​តែ​មិន​សូវ​មាន​អី​ជា​ធំដុំ តែ​ទឹក​ចិត្ត​ជំរុញ​ឲ្យ​ពួក​ខ្ញុំ​ត្រូវ​តែ​ឆ្លៀត​ពី​ការងារ នាំ​យក​អំណោយ​បន្តិច​បន្តួច​នេះ​ទៅ​ដល់​ដៃ​អ្នក​ដែល​គាត់​ត្រូវ​ការ ។

ស្អែក​ឡើង​ក៏​មាន​កម្មវិធី​នៅ​វិទ្យាល័យ​ពោធិ៍សាត់ ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់ ក្រុម​ការងារ​យើងខ្ញុំ​ក៏​បាន​បោះពុម្ព​អាវយឺត​២​ម៉ូដ ដើម្បី​បញ្ចេញ​ស្នាដៃ លក់​ក្នុង​តម្លៃ​មួយ​សមរម្យ ។ ដល់​ម៉ោង៣ ពួក​ខ្ញុំ​ក៏​ឡើង​មក​ភ្នំពេញ​វិញ ។

ក្នុង​ដំណើរ​នោះ ខ្ញុំ​ទទួល​បាន​ភាព​កក់ក្ដៅ និង​បទពិសោធន៍​ជាច្រើន «ទោះ​តិច ប្រសើរ​ជាង​មិន​មាន» ៕









លោក​បណ្ឌិត កែម-ឡី (១៩ តុលា ១៩៧០ - ១០-កក្កដា-២០១៦) ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ត្រូវ​បាន​ឃាតករ បាញ់​សម្លាប់​ចំនួន​៣គ្រាប់​ នៅ​ក្នុង​ស្តារម៉ាត របស់​ស្ថានីយ​ចាក់សាំង​កាល់តិច (Caltex) ស្តុប​បូកគោ។

- កើត ១៩ តុលា ១៩៧០ ខេត្ត​តាកែវ
- ស្លាប់ ១០ កក្កដា ២០១៦ ក្រុងភ្នំពេញ
- សញ្ជាតិ ខ្មែរ
- ការសិក្សា មហាវិទ្យាល័យចុល្លាង្ករណ៍, សកលវិទ្យាល័យម៉ាឡៃយ៉ា
- អាជីព អ្នកវិភាគឯករាជ្យ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ
- ការងារ Organization UNDP, កាកបាទក្រហម, HACC

៙ ប្រវត្តិ ៖

១.ប្រវត្តិ​សង្ខេប លោក​បណ្ឌិត កែម ឡី លោក​បណ្ឌិត កែម ឡី –នាម និង គោត្តនាម ៖ កែម ឡី [អាន​ថា៖ កែម-ឡី​ ] –សញ្ជាតិ ៖ ខ្មែរ –មុខងារ​បច្ចុប្បន្ន ៖ ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ –ទីកន្លែង​កំណើត​កើត ៖ នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅ ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ –អាសយដ្ឋាន​បច្ចុប្បន្ន ៖ រាជធានី​ភ្នំពេញ។ –ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ បាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើ​ឲ្យ​លោក និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូន​កំព្រា រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់​តាំង​ពី ឆ្នាំ​១៩៧៩ មក។

៙ ការ​សិក្សា ៖

–បើ​ទោះ​បី​ជា​ម្តាយ​មាន​មុខ​របរ​ត្រឹម​ជា​អ្នក​លក់​នំ​បញ្ចុក ក៏​ដោយ ក៏​លោក កែម ឡី បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀន​សូត្រ រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ឯ​បរទេស ខណៈ​ដែល​បង​ស្រី​របស់​លោក បាន​ធ្វើ​ជា​គ្រូ​ពេទ្យ ហើយ​ប្អូន​ប្រុស បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន។ –លោក កែម ឡី បាន​ចាក​ចេញ​ពី ខេត្ត​តាកែវ មក​សុំ​ស្នាក់​អាស្រ័យ​នៅ​វត្ត បទុម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ លោក​បាន​ស្នាក់នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហា​វិទ្យាល័យ ហើយ​បាន​ចូល​ធ្វើ​ការ​នៅ​ក្រសួង សុខាភិបាល កាន់​ខាង​ផ្នែក​ជំងឺ​ឆ្លង។ –លោក កែម ឡី ទទួល​បាន​សញ្ញាបត្រ នៅ​សាកល​វិទ្យាល័យ​ចុឡាលុងករណ៍ ប្រទេស​ថៃ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ ទទួល​បាន​សញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេស​ម៉ាឡេស៊ី លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។

៙ ការងារ ៖

–លោក កែម ឡី បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ នៅ​ក្នុង​អំឡុង ឆ្នាំ​២០០០ ហើយ​បាន​ទៅ​ធ្វើ​ការ នៅ​កាកបាទ​ក្រហម​កម្ពុជា។ បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ទៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈ​ពេល ៤​ឆ្នាំ។ ក្រោយ​ពី​បញ្ចប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ ថៃ ដែល​ក្រុមហ៊ុន​នោះ ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន ជា​ពិសេស​ជួយ​ដល់​ជន​ក្រីក្រ​នៅ ថៃ នៅ កម្ពុជា នៅ ចិន និង​នៅ ឥណ្ឌា ហើយ​បន្ទាប់​ពី​នោះ លោក​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង សុខាភិបាល ខាង​មូលនិធិ​សកល។ ក្រោយ​មក​ទៅ​កាន់​ខាង​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ HACC បាន​មួយ​រយៈ។​

៙ ការ​ស្រាវជ្រាវ និង​វិភាគ​នយោបាយ ៖

–ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ ហើយ​នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅ​លើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ល។ –ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក កំពុង​តែ​ល្បី​សុស​សាយ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន លោក កែម ឡី ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​លោក​ថា «ជា​អ្នក​វិភាគ​ឯករាជ្យ» ដោយ​សារ​តែ​លោក មាន​សេចក្តី​ក្លាហាន លាត​ត្រដាង​ពី​បញ្ហា​ដែល​កំពុង​តែ​ញាំ​ញី​សង្គម​ខ្មែរ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​សម​ហេតុ​ផល ដែល​ជា​ផ្លូវ​អាច​ជួយ​រុញ​ច្រាន​ឲ្យ​សង្គម​ខ្មែរ មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស​គេច​ផុត​ពី​ហានិភ័យ​។

៙ ជីវិត​គ្រួសារ ៖

–លោក កែម ឡី បាន​រៀប​អាពាហ៍ពិពាហ៍​នា​ឆ្នាំ​២០០១ ចំណែក​ភរិយា​របស់​លោក គឺជា​អាជីវករ​លក់​ខោ​ជជុះ​នៅ​ផ្ទះ​ល្វែង​មួយ នៅ ផ្សារ​បឹង​កេង​កង ក្នុង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ (២០១៤) មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៤ រូប កូន​បង​អាយុ ១២ ឆ្នាំ និង​កូន​ប្អូន​អាយុ ៤ ឆ្នាំ។

៙ សំរង់សំដីរបស់លោក ៖

១. «ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ ខ្ញុំ​ជា​អ្នក​រូត​វាំង​នន» ។
២. «ពូ​មិន​ដែល​គិត​ថា ពូ​អាច​នឹង​រស់​នៅ​បាន​យូរ​នោះ​ទេ ថ្ងៃណាមួយ​ពូ​អាច​ស្លាប់ ឬ​ត្រូវ​គេ​បាញ់​សម្លាប់ តែ​ដរាប​ណា​ពូ​មានជីវិត ពូ​នឹង​និយាយ​អ្វី​ដែល​អ្នកដទៃ​មិន​ហ៊ាន​និយាយ គ្មាន​នរណា​ម្នាក់​ទិញ​ពូ មិន​ឲ្យ​និយាយ​បាន​ទេ» ។
៣. «ធ្វើ​អ្នកវិភាគ ត្រូវ​ហ៊ាន​លះបង់​ជីវិត»។
៤. «ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។
៥. «នៅ​ពេល​វិភាគ​ម្តងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​មាន​ជីវិត​ទេ»។
៦. «ខ្ញុំ​នឹង​និយាយ​អ្វី ដែល​អ្នកដទៃ​មិន​ហ៊ាន​និយាយ» ។
៧. «សុវត្ថិភាព​ខ្ពស់​បំផុត​ដែល​អាច​ការពារ​យើង​បាន​ជា​និរន្ត​គឺ បេះដូង​ពលរដ្ឋ។
៨. «ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ និង​បូរណភាព​ទឹកដី មិនមែន​ជា​ជម្រើស​ល្អ​ទេ។
៩. «អ្នក​មាន​អំណាច មាន​លុយ​ច្រើន​ពី​ការ​គេង​ប្រវ័ញ្ច​ធនធាន​សង្គម ពី​ពលរដ្ឋ​ខ្លួនឯង​នោះ អ្នក​អាច​មាន​សុវត្ថិភាព​តែ​ពេល​នៅ​រស់​ទេ តែ​ពេល​ស្លាប់​ទៅ សូម្បី​តែ​ទី​តម្កល់​សាកសព​ក៏​អាច​គ្មាន​សុវត្ថិភាព​ដែរ» ។
១០. «បើ​យើង​និយាយ​អ្វី គឺ​ត្រូវ​និយាយ​ការ​ពិត។»
១១. «មុននឹង​ខ្ញុំ​វិភាគ គឺខ្ញុំបានគិតដល់ចំនុច៣គឺ ត្រូវ​រត់​ចោល​ស្រុក ត្រូវ​ជាប់គុក និង​ត្រូវ​អស់ជីវិត» ។
១២. «បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ ក៏​គង់តែ​ទទួល​រងគ្រោះ​ដែរ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ» ។

៙ ប្រតិកម្ម​ទៅ​នឹង​ការ​ស្លាប់​របស់​លោក ៖

បណ្ឌិត ឡៅ-ម៉ុងហៃ : ការ​ស្លាប់​លោក កែម-ឡី ជា​ការ​បាត់បង់​មហា​បុត្រ​ដ៏​ឆ្នើម​មួយ​រូប។ លោក​ថា​នេះ​ជា​សោកនាដកម្ម​ជាតិ​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាជាតិ​ខ្មែរ។
 ________________________
ដកស្រង់​ពី : Wikipedia

ផាក់លូវ ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ដែល​មាន​អ្នក​ខ្លះ​ចាញ់​ក្លិន​ផាក់លូវ​ មិន​ចេះ​ហូប​ទេ យើង​អាច​ប្រើ​សាច់​ជា​ប្រើ​ប្រភេទ​តាម​ការ​ចូល​ចិត្ត ដោយ​លៃ​តាម​សាច់​ឆាប់​ផុយ ឬ សាច់​ស្វិត ដើម្បី​កុំ​ឲ្យ​ពេល​ធ្វើ​ឆ្អិន​ សាច់​ផុយ​ពេក​ហូប​មក​ឆ្ងាញ់។ គេ​អាច​ទទួលទាន​ជាមួយ​ជ្រួក​ផ្សេងៗ​បាន

៙ គ្រឿងផ្សំ ៖

- ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត )
- គ្រឿង​ផាក់លូវ ( អាច​រក​ទិញ​កន្លែង​លក់​ចាប់ហ៊ួយ )
- គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង
- ស្ករត្នោត ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប

៙ វិធី​ធ្វើ ៖

- យក​សាច់​ជ្រូក​គ្រប់មុខ​ទាំងអស់ យក​មក​លាង​អោយ​ស្អាត ( ច្របាច់​ទឹកអំបិល កោស​ចេញ​នៅ​ជាតិ​រំអិល​ដែល​មាន​នៅ​ក្នុង ពោះវៀន និង​អណ្ដាត​ជ្រូក​អោយ​ស្អាត​ល្អ ... ។ល។ ) រួច​ទុក​មួយ​អន្លើ
- ដាក់​ខ្លាញ់​បន្តិច​ចូល​ក្នុង​ឆ្នាំង ទុក​អោយ​ក្តៅ រួច​ដាក់ ស្ករត្នោត គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង​ចូល កូរ​អោយ​សព្វ​រៀង​ឈ្ងុយ​បន្តិច ទើប​ដាក់​គ្រឿង​ផាក់លូវ​ចូល រួច​បន្ត​កូរ​អោយ​ឡើង​ក្រហម ( ប្រើ​ភ្លើង​តិចៗ​ដើម្បី​កុំ​អោយ​ខ្លោច )
- បន្ទាប់​មក​ទើប​ដាក់​សាច់​ទាំងអស់​ចូល ច្របល់​ចុះ​ច្របល់​ឡើង​អោយ​សព្វ ទើប​ដាក់​ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប ( បើ​ស្ងួត​ដាក់​ទឹក​បន្តិច ) រំងាស់​អោយ​ចូល​ជាតិ​បន្តិច ទើប​ដាក់​ទឹក​ចូល រួច​ទុក​អោយ​ពុះ ភ្លក់មើល​អោយ​ល្មម ( កុំ​អោយ​ប្រៃ​ពេក )
- បន្ត​រំងាស់​អោយ​ផុយ​សាច់ នឹង​រៀង​រីង​ទឹក​អស់ សាច់​ឡើង​ក្រហម ទើប​ស្រង់​សាច់​ចេញ រួច​ជាការស្រេច ។

* របៀប​ធ្វើ​គឺ​ស្រដៀង​នឹង​ខ គ្រាន់តែ​ផាក់លូវ​គេ​រំងាស់​អោយ​រៀង​អស់​ទឹក​បន្តិច ទើប​ស្រង់​យក​តែ​សាច់​ចេញ ។
______________________________
ប្រភព​ពី : មុខ​ម្ហូប​ប្រចាំ​គ្រួសារ







របៀប​ធ្វើ ជ្រក់​ឆៃប៉ូវ ស្តាប់​ទៅ​វា​ដូចជា​ប្លែក​បន្តិច តែ​បើ​អ្នក​បាន​ភ្លក្ស​រសជាតិ​វា ពិតជា​សរសើរ​មិន​ដាច់​ពី​មាត់​ទេ។ ឥឡូវនេះ​យើង​នឹង​ប្រាប់​របៀប​ធ្វើ​ទៅ​ដល់​អ្នក​ទាំងអស់គ្នា​ដូច​ខាង​ក្រោម​នេះ។
មតិ​អាក្បាលធំ : យើង​អាច​ដាក់​បង្គា​ក្រៀម​ដើម្បី​បង្កើន​រសជាតិ ។

៙ គ្រឿងផ្សំ‬ ៖

- ឆៃប៉ូវ ៥ខាំ
- ស្ករ ១ខាំកន្លះ
- ទឹក​ក្រូចឆ្មារ ៥ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ខាំ
- ខ្ទឹមស ១ខាំ
- ម្ទេស កន្លះ​ខាំ (តាម​ចំណូលចិត្ត)
- ប៊ីចេង​បន្តិច

៙ របៀប​ធ្វើ‬ ៖

- ឆៃប៉ូវ​លាង​ទឹក​អោយ​ស្អាត រួច​ហាន់​ប្រឆិតៗ ជា​សរសៃ​តូចល្មម រួច​ដាក់​ត្រាំ​ទឹក​ប្រហែល ១ម៉ោង ស្រង់​ដាក់​កញ្រ្ចែង សំដិល​អោយ​ស្ងួត។
- ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស​ហាន់​ស្តើងៗ។
- លាយ​ឆៃប៉ូវ​ជាមួយ​គ្រឿង​ផ្សំ​ទាំងអស់ ច្របល់​ចូល​គ្នា​អោយ​សព្វ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត ជាការស្រេច ៕

បន្ថែម ៖

- ទុក​ក្នុង​ទូទឹកកក​ញ៉ាំ​បាន​យូរ ហើយ​ស្រួយ​ឆ្ងាញ់។
- បើ​ប្រើ​ឆៃប៉ូវ​ផ្អែម បន្ថយ​ស្ករ និង​ដាក់​ទឹកត្រី​បន្តិច។
_____________________
ប្រភព : អ្នកស្រី សុគន្ធារី 


៙ គ្រឿងផ្សំ‬ ៖

- ជើងមាន់ កន្លះ​គីឡូក្រាម
- គល់​ស្លឹកគ្រៃ ៦គល់ (កាត់​ខ្លីៗ ដំ​អោយ​បែក)
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ៣ស្លាបព្រាកាហ្វេរ
- ខ្ញី ១ខាំ (ហាន់​ជា​បន្ទះ​ស្តើងៗ)
- ទឹកត្រី ១កូនចានចង្កឹះ
- ទឹកខ្មេះ កន្លះ​កូនចាន​ចង្កឹះ
- ទឹក ២កូនចានចង្កឹះ
- ម្ទេស តាម​ចំណូលចិត្ត (ហាន់​ប្រឆិតៗ​ស្តើងៗ ឬ ដាក់​ទាំងមូល)
- ស្លឹក​ក្រូច ៥សន្លឹក (ហាន់​ជា​សរសៃ​ស្តើងៗ)
- ខ្ទឹមស (ហាន់​ជា​ចំណិត​ស្តើងៗ)
- ក្រូច(សម្រាប់​ធ្វើ​តែ​ក្រូចឆ្មារ) ១០ផ្លែ (ពុះ​ជា​ពីរ)

៙ ‎របៀប​ធ្វើ‬ ៖

- យក​ជើងមាន់​លាង​ទឹក​អោយ​ស្អាត កាត់​ក្រចក​ចេញ រួច​កាត់​ជា​ពីរ។
- ដាក់​ជើង​មាន់​ក្នុង​ឆ្នាំង ដាក់អំបិល២ស្លាបព្រាកាហ្វេរ ស្ករ​បន្តិច គល់​ស្លឹកគ្រៃ​ពីរ​បី​ចំណិត ខ្ញី​បី​បួន​ចំណិត និង​ទឹក​ចូល​គ្នា​រួច​ដាក់​ដាំ​រហូត ដល់​ជើង​មាន់​ឆ្អិន​ល្អ (ក្នុង​អំឡុង​ពេល​នោះ ឧស្សាហ៍​ដួស​ពពុះ​ចោល) ប្រហែលជា៥ នាទី។
- ដួស​ជើង​មាន់​ដែល​ស្ងោ​ឆ្អិន​ដាក់​ចូល​ក្នុង​ចាន​ទឹកកក​ប្រហែល​ជា ២០នាទី។
- លាយ​ទឹកត្រី ស្ករស១ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និង​ អំបិល ១ស្លាបព្រាកាហ្វេរចូលគ្នា រួច​ដាំ​អោយ​ពុះ។
- ស្រង់​ជើងមាន់​ដាក់​ក្នុង​កែវ​មាន​គំរប ដាក់​គល់​ស្លឹកគ្រៃ ដែល​នៅ​សល់ ចូល ដាក់​ម្ទេស ស្លឹក​ក្រូច​សើច ខ្ទឹមស ខ្ញី និង​ទឹកត្រី​ដែល​ដាំ​រួច​ចូល រួច​គ្រប​អោយ​ជិត​ទុក​មួយ​ថ្ងៃ​អាច​ញ៉ាំ​បាន ជាការស្រេច៕
(ញ៉ាំ​ជាមួយ​អំបិល​ម្រេច​កាន់តែ​ឆ្ងាញ់)។
Mrs Sokuntheary
______________________________
ប្រភពពី : ចុងភៅមុខខ្មៅ - Black Face Cook



ព័ត៌មាន​អំពី​ពុម្ព​អក្សរ :

- ឈ្មោះ : AKbalthom TNRB
- ជំនាន់ : 1.1 (12 August 2012)
- អ្នក​រចនាពុម្ព : អាក្បាលធំ / AKbalthom
- ដើរ​លើ​ប្រព័ន្ធ :  Windows OS និង Mac OS
- តួ​អក្សរ : អក្សរ​ខ្មែរ និង​ អង់គ្លេស (ប្រហាក់ប្រហែល)
- ទំនាក់ទំនង​ទិញ​​សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ​ Tel​ : +855 69 556 887

តម្លៃ ១២០.០០០ រៀល / $30 (USD)
ទាញយក / Download

រក្សាសិទ្ធិ© ដោយ អាក្បាលធំ, ២០១៦. រក្សាសិទ្ធិ​គ្រប់យ៉ាង.
តំបន់​បណ្ដាញ : www.akbalthom.blogspot.com
សារ​អេឡិចត្រូនិក : akbalthom@gmail.com
ទូរស័ព្ទ​ : +855 69 556 887

៙ កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ​អាក្បាលធំ​​ ៖

+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ៖ ពុម្ពអក្សរ​ដែល​បាន​ផ្ដល់​ជូន​នេះ លោកអ្នក​អាច​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ឲ្យ​តែ​ការ​ប្រើប្រាស់​នោះ​មិន​ទាក់​ទិន​នឹង​ការ​ប្រកាន់​ពូជសាសន៍ និង អំពើ​ល្មើស​ច្បាប់។ ការ​ប្រើ​ប្រាស់​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​ទាំង​អស់​ដែល​មិន​បង្កើត​ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​តាម​បែប​មុខ​ជំនួញ មាន​ជា​អាទិ ៖
- សៀវភៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្ត​សម្រាប់​មិត្តភក្ដិ និង គ្រួសារ
- ការ​បោះ​ពុម្ព​ទាំង​ឡាយ​ដូចជា ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ អាវយឺត​សម្រាប់​ព្រះវិហារ កម្មវិធី​សប្បុរស​ធម៌ និង អង្គការ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ។

 + ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម ៖ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម មិន​ត្រូវ​បាន​អនុញ្ញាត ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​ឡើយ។ សូម​ទាក់ទង​អ្នក​បង្កើត​ពុម្ព​អក្សរ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម។ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម សំដៅ​ដល់​ការ​ប្រើប្រាស់​នៅ​ក្នុង​បរិយាកាស​ជំនួញ ដែល​រួម​មាន ៖
- នាមប័ណ្ណ ឡូហ្គោ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វេបសាយត៍ កម្មវិធី​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់​​ផ្សេងៗ ដែល​ធ្វើ​សម្រាប់​ដាក់​លក់
- ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ សម្រាប់​កម្មវិធី​ដែល​គិតថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា
- ការ​ងារ​ផ្នែក​រចនា​ក្រាហ្វិក
- សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្កើត​ចំណូល​ដោយ​ផ្ទាល់ ឬ ប្រយោល។

Copyright© by AKbalthom, 2016. All rights reserved.
Website: www.akbalthom.blogspot.com
Email: akbalthom@gmail.com
Tel: +855 69 556 887

AKbalthom Font EULA (END USER LICENSE AGREEMENT) :

+ Personal Use : The given typeface may be downloaded and used free of charge for personal use, as long as the usage is not racist or illegal. Personal use refers to all usage that does not generate financial income in a business manner, for instance:
- personal scrapbooking for yourself
- recreational websites and blogs for friends and family
- prints such as flyers, posters, t-shirts for churches, charities, and non-profit organizations

 + Commercial Use : Commercial use is not allowed without prior written permission from the respective author. Please contact the author to ask for commercial licensing. Commercial use refers to usage in a business environment, including:
- business cards, logos, advertising, websites, mobile apps for companies
- t-shirts, books, apparel that will be sold for money
- flyers, posters for events that charge admission
- freelance graphic design work
- anything that will generate direct or indirect income.

សូម​អរគុណ​ដែល​បាន​អាន​កិច្ច​ព្រមព្រៀង


សួស្ដី​មក​វិញ​ហើយ​ជា​មួយ​គន្លឹះ Blogger ខាន​សរសេរ​យូរ​ហើយ ដោយ​គិត​ថា​អ្នក​មាន​ចេះ​ស្រាវជ្រាវ​ពី Blogger ច្រើន​ហើយ​ដែរ។ ខ្ញុំ​មិន​ចេះ​កូដ​អី​ទេ គ្រាន់តែ​ចង់​លើក​កូដ Blogger មក​​បង្ហាញ​ពី​គេហទំព័រ​របស់​បរទេស​ផ្សេងៗ ។ កូដ​នេះ​សម្រាប់​ដាក់​លម្អ​ប្លក់​របស់​យើង ហើយ​វា​មិន​ប៉ះពាល់​ ឬ​ទើស​ភ្នែក​អ្នក​មើល​ខ្លាំង​ពេក​ទេ ។

៙ របៀប​ដាក់ ៖

- Log In ចូល​ក្នុង​គណនី Blogger.com របស់​អ្នក
- ចូល​ទៅ Layout
- ចុច​យក Add a Gadget ថ្មី​មួយ​ឈ្មោះ HTML/JavaScript

- ដាក់ Code ខាង​ក្រោម​ចូល Gadget រួច Save

<span style="color: orange;"> <script type="text/javascript" src="http://blogparts.giffy.me/0014/parts.js"></script>

-លទ្ធផល​យើង​ទទួល​បាន​ដូច​ក្នុង​រូប​ខាង​ក្រោម​នេះ

____________________________
ប្រភព​ពី http://arjunsos.blogspot.com/2014/07/shining-stars-in-your-blog.html


បើ​តាម​ខ្ញុំ​ដឹង ជើង​មាន់​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ថៃ យួន ដូច្នេះ​សូ​ម​ទិញ​ជើងមាន់​ដែល​មិន​ក្លាស់សេ ជា​ជើងមាន់​ដែល​កាប់​ចេញ​ពី​មាន​កសិដ្ឋាន​នៅ​ប្រទេស​ខ្មែរ​យើង។ :)

៙ គ្រឿងផ្សំ‬ ៖

- ជើងមាន់ ១គីឡូ
- សៀង​ខ្មៅ កន្លះ​ខាំ
- មើម​ខ្ញី​ចិញ្ច្រាំ ១ខាំ
- ខ្ទឹមស​ចិញ្ច្រាំ ១ខាំ
- ម្ទេស​ផ្អែម ៥ផ្លែ
- ផ្កា​ចាន់ ឬ ប៉ូចកាក់ ១០ផ្កា
- ស្ករត្នោត ២ ស្លាបព្រាបាយ
- ទឹក​ប្រេង​ខ្យង ៥ស្លាបព្រាបាយ
- ស្រា​ស កន្លះ​ពែង
- ប្រេងឆា ១ដប

‪៙ ‎របៀប​ធ្វើ‬ ៖
១- ប្រឡាក់​ជើងមាន់​នឹង​ស្រា​ស​កន្លះ​ពែង ចំនួន​មួយ​ម៉ោង ហើយ​ដាក់​ស្ងោរ អោយ​ផុយ​ទន់​ស្បែក ទើប​ស្រង់​ចេញ​ហើយ​សម្រស់​ទឹក​អោយ​ស្ងួត ។

២- ដាំ​ប្រេងឆា​ក្នុង​ខ្ទះ ដាំ​អោយ​ក្តៅ ហើយ​បំពង​ជើងមាន់ អោយ​ក្រឡោត​ពងស្បែក ឡើង​ក្រហម​ស្អាត ទើប​ស្រង់​ចេញ​ដួស​ទុក​អោយ​ត្រជាក់។ ពេល​បំពង សូម​គ្រប​គម្រប​កុំ​ខាន ដើម្បី​កុំ​អោយ​ខ្លាញ់​ផ្ទុះ រលាក​ដៃ ឬ មុខ។ យកល្អ សូម​ប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លា​ដូច​កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាង​ក្នុង។

៣- ក្នុង​ឆ្នាំង​ថ្មី​មួយ សូម​ដាក់​ស្ករត្នោត កូរ​អោយ​ក្រហម ឡើង​ជ័រ​ជើង​អង្ក្រង រួច​ដាក់ ខ្ទឹមស​ចិញ្ច្រាំ និង មើម​ខ្ញី​ចិញ្ច្រាំ ចូល កូរ​អោយ​ឈ្ងុយ ទើប​ចាក់​ស្រា​ស ១វែក ថែម​ទឹក​ប្រេងខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូចកាក់) ចូល​ថែម​ទៀត កូរ​អោយ​សព្វ។

៤- ចាក់​ជើង​មាន់​បំពង​ចូល កូរ​អោយ​ចូលជាតិ ហើយ​ថែម​ទឹក ដាក់​ខ អោយ​ចូល​ជាតិ រហូត​ផុយ​ទន់​ស្បែក​ជើង​មាន់។ បើ​មិន​ទាន់​ផុយ សូម​ថែម​ទឹក​ទៀត រំងាស់​ទាល់​តែ​ផុយ រួច​ភ្លក្ស​ថែមថយ​គ្រឿង តាម​ចំណូលចិត្ត​ត្រូវការ។

៥- នៅ​ពេល​ដួស​បរិភោគ​ក្តៅ សូម​រោយ​ម្ទេស​ផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខ​ត្រជាក់ សូម​ដួស​ដាក់​ចាន ចំហុយ​ជាមួយ​ម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម នោះ​នឹង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់៕
-----------------------------
ដោយ ៖ Both Leakhna



៙ គ្រឿងផ្សំ៖

- ខ្ទឹម​កំពឹស​ធំ 8 មើម
- ស្ករស 8 ស្លាបព្រាបាយ
- អំបិល 1ស្លាបព្រាកន្លះ
- ទឹក​ក្រូចឆ្មារ កាច​ជាង​កន្លះ​ចាន​ចង្កឹះ
- ម្ទេស​ឆា កាច​ជាង​កន្លះ​ចាន​ចង្កឹះ

៙ របៀបធ្វើ ៖

- បក​សម្បក​ខ្ទឹមស​ចេញ ហើយ​ហាន់​ស្តើងៗ
- បន្ទាប់មកចាក់គ្រឿងផ្សំទាំងអស់លាយច្របល់ចូលគ្នាអោយបាន2នាទី
- រួច​ដួស​ដាក់​ក្រឡ​គ្រប​អោយ​ជិត ទុក​មួយ​អាទិត្យ​ទើប​អាច​ញ៉ាំ​បាន ៕
----------------

ដោយ ៖ តូ រ៉ូ






៙ ‎គ្រឿងផ្សំ‬ ៖

- ពង​ទា​កូន ១០ គ្រាប់
- ផ្សិតចំបើង ៤ ខាំ (ពុះ​ជា​ពីរ)
- ប្រហិត​សាច់គោ ៥ ខាំ (ពុះ​ជា​ពីរ)
- គល់​ស្លឹកគ្រៃ ២ គល់ ដំ​អោយ​បែក កាត់​ខ្លី​ស្មម
- ស្លឹក​ក្រូច ៤ សន្លឹក
- ខ្ទឹមស ៤ កំពឹស ដំ​អោយ​បែក
- រំដេង ១ ដុំ ប៉ិន​មេដៃ ដំ​អោយ​បែក
- ស្ករ ២ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់​ក៏បាន)
- ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់​ក៏បាន)
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ កំប៉ុង
- ទឹក ២-៣ លីត្រ


៙ ‎របៀប​ធ្វើ‬ ៖

- ពង​ទា​កូន​ស្ងោ​ជាមួយ ស្លឹក​ក្រូច គល់​ស្លឹកគ្រៃ អោយ​ឆ្អិន បក​សំបក​អោយ​ស្អាត ទុក​មួយ​ឡែក។
- យក គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង ខ្ទឹមស អាំង ឬ លីង​អាយ ក្រៀម​បន្តិច រួច​ដាក់​បង់​ក្នុង​ទឹក​កំពុង​ពុះ។
- ដាក់ ស្ករ អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយ​តាម​ចំណូលចិត្ត) ផ្សិតចំបើង ចូល​ទុក​អោយ​ពុះ។
- ដាក់ ប្រហិត​សាច់គោ ពង​ទា​កូន ទុក​អោយ​ពុះ​ម្តង​ទៀត សឹម​ដាក់ ទឹកដោះគោឆៅ ទុក​អោយ​ពុះ ជាការស្រេច៕

បញ្ជាក់ ៖ ពេល​ទទួល​ទាន អាច​បន្ថែម ស្លឹក​ជី ក្រូចឆ្មារ បន្លែ​តាម​ចំណូលចិត្ត៕


៙ គ្រឿងផ្សំ​សម្រាប់​ស៊ុប​ម្រះ

1- ទឹកស៊ុប​រម្ងាស់​ចេញ​ពី​ឆ្អឹង​មាន់ 3-4L
2- បង្គា​ស្រស់ 300g
3- មឹក​ស្រស់ 300g
4- ក្ដាម​សមុទ្រ​ស្រស់ 500g
5- សាច់គោ​ស្រស់ 500g
6- ព្រុយ​ត្រីឆ្លាម 400g
7- ប្រហិត​មូល 200g
8- ផ្សិត​ម្ជុល​មាស 100g
9- ម្រះ​ខ្ចី 300g
10- ពពុះសណ្ដែក 200g
11- ជីរណា តិចតួច
12- ជីរវ៉ាន់ស៊ុយ តិចតួច
13- មីសួ 1កញ្ចប់តូច
14- មី 1កញ្ចប់តូច
15- ពពុះសណ្ដែក 100g

៙ គ្រឿងផ្សំ​ធ្វើ​ទឹកស៊ុប ៖

1- ឆ្អឹង​មាន់​ឆៅ 2Kg
2- ទឹកត្រី 1ស្លាបព្រាបាយ
3- ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
4- អំបិល 1ចឹប
5- ស្ករស 1ចឹប
6- ទឹក​ធម្មតា 6L
7- ខ្ទឹមបារាំង 1មើម
8- ដើម​ខ្ទឹមខ្យល់ 20g
9- ដើម​ឃិនឆាយ​ធំ 20g

៙ គ្រឿងផ្សំ​ធ្វើ​ទឹកត្រី​កោះកុង

1- ទឹកត្រី 2ស្លាបព្រាបាយ
2- ទឹក​ក្រូចឆ្មារ 4ស្លាបព្រាបាយ
3- ខ្ទឹមស​ចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
4- ខ្ទឹមក្រហម​ចិញ្ច្រាំ 1ស្លាបព្រាបាយ
5- ម្ទេស​ហឹរ 1ស្លាបព្រាកាហ្វេ
6- ស្ករស 6ស្លាបព្រាបាយ
7- អំបិល 1ចឹប
8- ប៊ីចេង (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន) 1ចឹប
8- ទឹកដូង​ខ្ចី​ដែល​មាន​រសជាតិ​ផ្អែម 150ml
9- ជីរវ៉ាន់ស៊ុយ​ចិញ្ច្រាំ 1ចឹប
10- ទឹកម្ទេស​ផ្អែម​របស់​ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ

៙ វិធី​ធ្វើ៖

១- ដំបូង​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​គ្រឿងផ្សំ ធ្វើ​ទឹកត្រី​កោះកុង​ទាំងអស់​កិន​ក្រឡុក​ចូលគ្នា​ភ្លក្ស​មើល ​ថែមថយ​រសជាតិ​តាម​ចំណូលចិត្ត​រួច​ទុក​មួយ​ឡែក​សិន។

២- ដំណាក់កាល​បន្ទាប់​ យក​ឆ្អឹង​មាន់​មក​រម្ងាស់​ធ្វើជា ទឹកស៊ុប​ដោយ​យក​ឆ្នាំង​មួយ​ដាក់​ទឹក​ធម្មតា ឆ្អឹង​មាន់​បន្ថែម​នូវ​គ្រឿង​ផ្សំ​រសជាតិ​រួមមាន​ ខ្ទឹមបារាំង ដើម​ខ្ទឹម​ខ្យល់ ដើម​ឃិនឆាយ​ធំ ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ ស្ករស​អំបិល និង ទឹកត្រី​បន្តិចបន្តួច​ចូល​រួច​ដាំ​លើ​ភ្លើង​តិចៗរហូត​ដល់​ពុះ រម្ងាស់​ចោល 2ម៉ោង សឹម​ត្រង​វា​យក​តែ​ទឹកថ្លា​មក​ប្រើ​ប្រហែល 3L។

៣- បន្ទាប់មក​យើង​ត្រូវ​ដួស​ទឹកស៊ុប​ដាក់​ក្នុង​ឆ្នាំង​នៅ លើ​ចង្ក្រាន​ភ្លើង។ នៅពេល​ដែល​ទឹក​ស៊ុប​នោះ​ពុះកញ្ជ្រោល ត្រូវ​ដាក់​បន្លែ​បង្ការ​រួម​ទាំង​សាច់​មឹក បង្គា ព្រុយ​ត្រីឆ្លាម​ចូល ។

៤- នៅ​វគ្គ​បង្ហើយ ពេល​ដែល​ទឹកស៊ុប​ចូល​ជាតិ​បន្លែ សាច់​ហើយ លោកអ្នក​អាច​ដាក់​មីសួ ឬ មី ចូល​ដើម្បី ទទួលទាន​ជាមួយ​ទឹកត្រី​កោះកុង​មួយ​ចម្អែត​ បាន​យ៉ាង​ឆ្ងាញ់​ពិសា។
___________________
ដោយ ៖ ម៉ាដាម សម្ផស្ស


យ៉ាវហន​នេះ​មើល​ទៅ​ប្រហាក់ប្រហែល​នឹង​ស៊ុប​ឆ្នាំងភ្លើង​ដទៃៗ​ទៀត​ដែរ តែ​មើល​គ្រឿង​ផ្សំ ដូចជា​ទំនង​ឆ្ងាញ់​ជាង​ស៊ុប​គោ​ធម្មតា ឯក​វិធី​ធ្វើ​ក៏​មិន​ពិបាក​ណាស់​ណា​ទេ ឲ្យ​តែ​អ្នក​ធ្លាប់​ធ្វើ​ស៊ុប​ពី​មុន​អាច​ធ្វើ​តាម​បាន ចំណែក​អ្នក​មិន​ដែល​ធ្វើ​ក៏​នៅ​តែ​អាច​តាម​បាន​ ព្រោះ​ក្បួន​ធ្វើ​មួយ​នេះ​លម្អិត​ណាស់។

*គ្រឿងផ្សំ​សម្រាប់​ធ្វើ​ទឹក​យ៉ាវហន (សម្រាប់មនុស្ស4នាក់) ៖

1- ទឹកស៊ុប​រម្ងាស់​ពីឆ្អឹងមាន់3-4L(របៀប​ធ្វើ​ទឹកស៊ុប រម្ងាស់​ចេញ​ពី​ឆ្អឹង​មាន់​គឺ​ដំបូង​យើង​យក​ឆ្នាំង​មក​ដាក់​ឆ្អឹង​មាន់​ឆៅ 2Kg ទឹក​ធម្មតា 6-8L ខ្ទឹម​បារាំង 1មើម ឆៃថាវ1មើម ប៉ិកួក1មើម ដើម​ខ្ទឹម​ខ្យល់​កន្លះ​ដើម ដើម​ឃិនឆាយ​ធំ​កន្លះ​ដើម អំបិល1ចឹប ម្រេចម៉ត់1ចឹប ដាំ​វា​ដោយ​ប្រើ​ភ្លើង​ខ្សោយៗ​ទុក​ឲ្យ​ពុះ​ចោល​រយ: 1-2ម៉ោង សឹម​ត្រង​យក​តែ​ទឹកថ្លា​ទុក​ប្រើ​ការ)

2- ទឹកដូង​ខ្ចី 1ផ្លែ
3- កាពិ​ឆៅ 1ស្លាបព្រាកាហ្វេ
4- ស្លឹកក្រូចសើច2សន្លឹកតូចៗ
5- ម្ទេស​ឆ្អើរ​លាង​ទឹក​វះ​យក​គ្រាប់​ចេញ 50g ស្ងោរ​ឲ្យ​ផុយ ពូត​ទឹក​ចេញ ចិញ្ច្រាំ​ឲ្យ​ម៉ត់ 40g
6- គ្រឿង​សាតេ 1កញ្ចប់
7- សណ្ដែកដី​លីង ញី​សម្បក​ចេញ បុក​ឲ្យ​ទក់ៗ
9- ខ្ទិះដូង 80g
10- ទឹក​ក្រូចឆ្មារ 1ផ្លែ
11- ប្រេងឆា 2ស្លាបព្រាបាយ
12- ខ្ទឹមស​ចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
13- ម្សៅស៊ុប​រ៉តឌី ឬខ្នរ1ស្លាបព្រាកាហ្វេ
14- ស្ករស 2ស្លាបព្រាបាយ
15- ទឹកត្រី 2ស្លាបព្រាបាយ
16- ត្រកួន 300g
17- ស្ពៃបូកគោ 300g
18- ភ្លៅកង្កែប 300g
19- ស្ពៃ​តឿ 200g
20- ផ្សិត​ដែល​ញាំ​បាន​គ្រប់​ប្រភេទ សរុប500g
21- សាច់គោ​ចំឡក​ក្នុង(សាច់​ផុយ) 300g
22- គ្រឿង​សមុទ្រ ដូចជា​បង្គា​ស្រស់ មឹក​ស្រស់ ខ្យង​ផ្លិត សុប300g
23- ពងមាន់​ឆៅ 1គ្រាប់
24- នំបញ្ចុកឬគុយទាវសរសៃធំឬបាញ់ហយ500g
25- ទឹកជ្រលក់​ទឹកត្រី​កោះកុង ឬ​ទឹក​តៅហ៊ូ ឬ​ទឹកសៀង មួយមុខ200g

**គ្រឿងផ្សំ​ទឹកត្រី​កោះកុង៖

1- ខ្ទឹមស 2ស្លាបព្រាបាយ
2- ខ្ទឹមក្រហម 2ស្លាបព្រាបាយ
3- ទឹកត្រី 5ស្លាបព្រាបាយ
4- ទឹកដូង​ខ្ចី​រសជាតិ​ផ្អែម ឬ​ទឹកស៊ុប​ក៏បាន 2-3ចានចង្កឹះ
5- ទឹកក្រូច​ឆ្មារ 5ស្លាបព្រាបាយ
6- ទឹកខ្មេះ តិចតួច
7- ស្ករស 5-6ស្លាបព្រាបាយ
8- ម្សៅស៊ុប​រ៉តឌី ឬ​ខ្នរ 1ស្លាបព្រាកាហ្វេ
9- ម្ទេស​ហ៊ឹ 4-5គ្រាប់
10- អំបិល​ម៉ត់ 1ចឹប
11- ទឹកម្ទេស​ផ្អែម​ដប​របស់​ថៃ Thai sweet chili sauce 1ស្លាបព្រាបាយ
12- ឫស​និង​ស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំ1ស្លាបព្រា បាយ
13- វិធី​ធ្វើ​គឺ​យក​គ្រឿង​ទាំងអស់​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន រួច​កិន​វា​ឲ្យ​ម៉ត់​សឹម​ភ្លក្ស​​ថែម​ថយ​រសជាតិ​តាម​ចំណូលចិត្ត។

***គ្រឿងផ្សំ​ទឹក​តៅហ៊ូ៖

1- តៅហ៊ូ​កែវ(ភាសា​ចុងភៅ​ហៅថា​តៅហ៊ូ ស្អុយ)2ស្លាបព្រាបាយ
2- ខ្ទឹមស​ចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
3- ប្រេងឆា 2ស្លាបព្រាបាយ
4- ទឹកដោះគោឆៅ 3ស្លាបព្រាបាយ
5- ស្ករស4-5ស្លាបព្រាបាយ
6- ទឹកក្រូចឆ្មារ1ស្លាបព្រាកាហ្វេ(ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន)
7- ទឹកស៊ុប​រម្ងាស់​ពី​ឆ្អឹង​មាន់ 3ស្លាបព្រាបាយ
8- វិធី​ធ្វើ​គឺ​យើង​យក​គ្រឿង​ទាំងអស់​ឆា​ចូល​គ្នា ឲ្យ​ឈ្ងុយ​រលាយ​សាច់​មួយ​សឹម​ភ្លក្ស​មើល​ថែមថយ​រសជាតិ​តាម​ចំណូលចិត្ត។

****គ្រឿងផ្សំ​ទឹកសៀង៖

1- ទឹកសៀង​ផ្អែម Hoisin sauce 1ចានចង្កឹះ
2- ខ្ទឹមស​ចិញ្ច្រាំ 1ស្លាបព្រាបាយ
3- ប្រេងឆា 2ស្លាបព្រាបាយ
4- ស្ករស 1ស្លាបព្រាបាយ
5- ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ កន្លះ​ស្លាបព្រាកាហ្វេ
6- ទឹក​ប្រេងខ្យង កន្លះ​ស្លាបព្រាកាហ្វេ
7- ទឹក​ប្រេងល្ង 1ស្លាបព្រាកាហ្វេ
8- គ្រាប់​ល្ងស​លីង​ឲ្យ​ឈ្ងុយ 1ចឹប
9- ទឹកស៊ុបរម្ងាស់ពីឆ្អឹងមាន់3-4ស្លាបព្រាបាយ
10- ទឹក​ក្រូចឆ្មារ(ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន)
12- វិធី​ធ្វើ​គឺ​យើង​យក​គ្រឿង​ទាំងអស់​ឆា​ចូលគ្នា​ឲ្យ​ឈ្ងុយ​រលាយ​សាច់​មួយ សឹម​ភ្លក្ស​មើល​ថែម​ថយ​រសជាតិ​តាម​ចំណូលចិត្ត រីឯ​ល្ងស​លីង​ចាំ​រោយ​តាម​ក្រោយ។

*****វិធី​ធ្វើ​យ៉ាវហន៖

1- ដំបូង​យក​សាច់​ទាំងអស់​មក​លាង បក កាត់ ហាន់​រួច​តម្រៀប​ដាក់​ចាន​ឲ្យ​ស្អាត​យក​ទៅ​ក្លាសេ​ក្នុង​ទូរ​ត្រជាក់​សិន។

2- យក​បន្លែ​មក​ចិត​កាត់​បក​លាង​ទឹក​សម្អាត​ឲ្យ ស្អាត​ទុក​ឲ្យ​ស្រស់ទឹក​រួច​យក​វា​ទៅ​តម្រៀប​ក្នុង​ចាន ថាស ឬ​កញ្ច្រែង​ទុក​មួយ​ឡែក​សិន។

3- ដាំ​ខ្ទះ​ឲ្យ​ក្តៅ​ចាក់​ប្រេង​ឆា​ចូល​ដាក់​ស្លឹក​ក្រូចសើច ដាក់​ខ្ទឹមស​ចិញ្ច្រាំ កាពិ ម្ទេស​ឆ្អើរ​ចិញ្ច្រាំ គ្រឿង​សាតេ​ឆា​ឲ្យ​ឈ្ងុយ​ចូល​គ្នា សឹម​ដាក់​ម្សៅស៊ុប​ខ្នរ ឬរ៉តឌី​ទឹកត្រី​ស្ករស​ខ្ទិះដូង​ទឹក​ដូង​ទឹក​ស៊ុប​រម្ងាស់​ចេញ​ពី​ឆ្អឹង​មាន់​កូរ​វា​បន្តិច​សឹម​បន្ថយ​ភ្លើង​ឲ្យ​តូច​ល្មម​ទុក​ឲ្យ​វា​ពុះ​ដាក់​ទឹក​ក្រូចឆ្មារ​ចូល​រោយ​សណ្ដែកដី​លីង​ចូល​សឹម​ភ្លក្ស​មើល​ថែម​ថយ​រសជាតិ​តាម​ចំណូលចិត្ត ។

4- ផ្ទេរ​ទឹក​យ៉ាវហន​ចូល​ឆ្នាំង​ស៊ុប​ថ្មី ឬ​ខ្ទះ​ថ្មី ដាក់​វា​លើ​ចង្ក្រាន​ហ្គាស៍​តូច បើក​ភ្លើង​តិចៗ ដាក់​បន្លែ​និង​សាច់​គ្រប់​ប្រភេទ​ចូល​ម្តង​បន្តិចៗ(បើ​សាច់គោ​យើង​ច្របល់​ជាមួយ​ពងមាន់​ឆៅ​ឲ្យ​ហើយ)ហើយ​ចាប់​វា​ញ៉ាំ​ក្តៅៗ​ដូច​យើង​ញ៉ាំ​ស៊ុបស៊ូគី​ដែរ ផ្ទាប់​ជាមួយ​នំបញ្ចុក​គុយទាវ​សរសៃ​ធំ ឬ​បាញ់​ហយ​ហើយ​ជ្រលក់​ជាមួយ​ទឹកត្រី​កោះកុង​ក៏បាន​ទឹក​តៅហ៊ូ​ក៏​បាន​ទឹកសៀង​ក៏​បាន​តាម​ចំណូលចិត្ត។

******សម្គាល់៖ លោកអ្នក​អាច​បន្ថយ​បរិមាណ បន្លែ​សាច់​និង​គ្រឿង​បាន​ទាំងអស់​តែ​រសជាតិ​នឹង​ថយ​ដូចគ្នា។

___________________
ដោយ​ម៉ាដាម សម្ផស្ស

Suki Soup គឺ​ជា​ស៊ុប​​របស់​ប្រទេស​ជប៉ុន និង​ពេញ​និយម​ងាយស្រួល​ធ្វើ ស៊ុប​នេះ​មាន​ច្រើន​បែប ទៅ​តាម​តំបន់ ។ បើ​នៅ​ខ្មែរ​យើង ​ក៏​អាច​ធ្វើ​ស៊ុប​ស៊ូគី​នេះ​បាន គ្រាន់​តែ​មិន​សូវ​គ្រប់​គ្រឿង ព្រោះ​ស៊ុប​នេះ​ភាគ​ច្រើន​គេ​​ប្រើ​គ្រឿង​សមុទ្រ ឯ​ខ្មែរ​យើង​សម័យ​នេះ​គ្រឿង​សមុទ្រ​មាន​តម្លៃ​ថ្លៃ ចឹង​យើង​ធ្វើ​ទៅ​តាម​ទឹក​លុយ​គ្រួសារ​ខ្មែរយើង​។ សូម​មើល​រូបមន្ត​លំអិត​ខាង​ក្រោម នោះ​លោក​អ្នក​នឹង​អាច​ធ្វើ​តាម​បាន ។

** គ្រឿងផ្សំ ៖

1- សាច់គោ 200ក្រាម
2- សាច់​ជ្រូក 200g
3- ថ្លើម​ជ្រូក 100g
4- ក្បាល​ត្រី​តឹកកែ​ស្រុស 200g
5- ប្រហិត​មូល 100g
6- គាវ​បង្គា 4-5ដុំ
7- បង្គា​ស្រស់ 200g
8- មឹក​ស្រស់ 300g
9- មឹក​ជ្រក់ 200g
10- ពពុះសណ្ដែក​បំពង 100g
11- ផ្សិត​ម្ជុល 200g
12- ផ្សិត​តុងកូវ 200g
13- ផ្សិតចំបើង 100g
14- ផ្សិតត្រចៀកកណ្ដុរ 100g
15- ពោត​ផ្អែម 1-2កង់
16- មី​កញ្ចប់ 1ក្ចប់
17- មី​ដុំ 1ដុំ
18- មីសួ 1កញ្ចប់តូច
19- ស្ពៃបូកគោ 100g
20- ត្រកួន 80g
21- តាំងឱ 80g
21- ស្ពៃចង្កឹះ 80g
23- ស្ពៃជើងទា 80g
24- បន្លែ​ភ្លៅកង្កែប 80g
25- ល្ងស​លីង 1ស្លាបព្រាបាយ
26- ពងមាន់​ឆៅ 1គ្រាប់
27- ទឹកស៊ុប​រម្ងាស់​ចេញពី​ឆ្អឹង​មាន់ 3-4L

*** គ្រឿង​សម្រាប់​រម្ងាស់​ទឹកស៊ុប ៖

1- ឆ្អឹង​មាន់​ឆៅ 2Kg
2- ឆៃថាវ 1មើម
3- ប៉ិកួៈ 1មើម
4- ខ្ទឹមបារាំង 1មើមតូច
5- ដើម​ខ្ទឹម​ខ្យល់ 80g
6- ដើម​ឃិនឆាយ​ធំ 80g
7- អំបិល 1ចឹប
8- ប្រេងល្ង 1ចឹប
9- ទឹក​ធម្មតា 6L

**** វិធី​ធ្វើ​ស៊ុប​ស៊ូគី ៖

1- យក​ឆ្នាំង​ជ្រៅ​មួយ​មក​ដាក់​ឆ្អឹង​មាន់​ឆៅ ដាក់​ឆៃថាវ ប៉ិកួៈ ខ្ទឹមបារាំង ដើម​ខ្ទឹម​ខ្យល់ ដើម​ឃិនឆាយ​ធំ រោយ​អំបិល​ដាក់​ទឹក​ចូល​យក​ទៅ​រម្ងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ​រយ:ពេល 1-2ម៉ោង សឹម​ត្រង​យក​តែ​ទឹក​ថ្លាៗ​មក​ប្រើ។

2- បក​សម្អាត លាង​បន្លែ និង​គ្រឿងផ្សំ​ដទៃ​ទៀត រួច​ទុក​ឲ្យ​ស្រស់ទឹក។
3- ដាក់​ទឹកស៊ុប​ចូល​ឆ្នាំងភ្លើង ដាក់​ទឹកស៊ីអ៊ីវ​បន្តិច ម្សៅស៊ុប​រ៉តឌី​បន្តិច ត្រី​សាច់​ដាក់​បន្លែ​បង្ការ​ចូល ទទួលទាន​ជាមួយ​ទឹក​តៅហ៊ូ ឬ​ទឹកសៀង។

***** វិធី​ធ្វើ​ទឹក​តៅហ៊ូ ៖

ដាំ​ឆ្នាំង​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច រួច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ ចាក់​តៅហ៊ូ​ស្អុយ​ចូល រួច​ដាក់​ស្ករស ក្រូចឆ្មារ ទឹកដោះគោ​ឆៅ​ចូល កូរ​ឲ្យ​រលាយ​សាច់​មួយ ដល់​ពុះ ភ្លក្សមើល ថែមថយ​រសជាតិ​តាម​ចូលចិត្ត។


****** វិធី​ធ្វើ​ទឹកសៀង ៖

1- ដាំ​ឆ្នាំង​ឲ្យ​ក្តៅ​បន្តិច​ដាក់​ប្រេងឆា​ចូល ខ្ទឹមស​ចិញ្ច្រាំ​បំពង​ឲ្យ​ឈ្ងុយ សឹម​ដាក់​ទឹកសៀង​ផ្អែម (Hoisin sauce) ចូល ដាក់​ទឹកស៊ុប​បន្តិច​ចូល លាយ​ស្ករស ប្រេងខ្យង​បន្តិច ប្រេងល្ង​បន្តិច ភ្លក្សមើល បើ​ចង់​ជូរ​អាច​ថែម​ទឹក​ក្រូចឆ្មារ​បន្តិច ពេល​ត្រជាក់​រោយ​គ្រាប់​ល្ងស (លីង) ចូល។

******* សម្គាល់៖ បើ​ចង់​បន្ថយ​ត្រី សាច់ បន្លែ​ក៏​បាន តែ​រសជាតិ​ក៏​ថយ​តាម​នោះ​ដែរ។

___________________
ដោយ​ម៉ាដាម សម្ផស្ស
រូបភាព​ទាក់ទង 




** គ្រឿងផ្សំ ៖

1- ប្រេងឆា ឬ ប្រេង​សាលាដ 2ស្លាបព្រាបាយ
2- ខ្ញី​ស្រស់​ចិញ្ច្រាំ​ម៉ត់ 2ស្លាបព្រាកាហ្វេ
3- ខ្ទឹមក្រហម​ចិញ្ច្រាំ​ឲ្យ​ម៉ត់ 3កំពិស
4- ទឹក​ស្ងោ​មាន់ 1L
5- ទឹក​ខ្ទិះដូង 270ml
6- ទឹកត្រី 1-2ស្លាបព្រាកាហ្វេ
7- ទឹក​ក្រូចឆ្មារ 2ស្លាបព្រាបាយ
8- ម្ទេសដៃនាង​តូច​ហ៊ឹ 2ផ្លែ ហាន់​ស្ដើងៗ
9- ជីរវ៉ាន់ស៊ុយ 2-3ត្រួយ
10-ខ្ទឹមក្រហមលីង 2ស្លាបព្រាកាហ្វេ
12- សាច់​ក្ដាម​កន្លះ​ចាន​ចង្កឹះ (បើ​អត់​សាច់​ក្តាម​ អាច​ប្រើ​សាច់​បង្គា ឬ​សាច់​បង្កង)
13- ល្ពៅក្រហម700g កាត់​ដុំ​តូចៗ
14- ប៉េងប៉ោះ​ទុំ​ក្រហម 2ផ្លែ (បក​សម្បក និង​ច្របាច់​គ្រាប់​ចោល រួច​ចិញ្ច្រាំ​សាច់​វា​ឲ្យ​ម៉ត់)
15- ម្សៅ​ការី 1ស្លាបព្រាកាហ្វេ

*** វិធី​ធ្វើ ៖

1- ដាំ​ឆ្នាំង​ដាក់​ប្រេងឆា​ឲ្យ​ក្តៅ​រួច​ចាក់​ខ្ទឹមក្រហម ខ្ញី ម្សៅ​ការី​ចូល ឆា​ឲ្យ​ឡើង​ឈ្ងុយ

2- ក្រោយ​មក​ចាក់​ល្ពៅ និង ប៉េងប៉ោះ​ចិញ្ច្រាំ​ចូល ចាក់​ទឹក​ស្ងោរ​មាន់​ចូល​ទុក​ឲ្យ​ពុះ​សឹម​បន្ថយ​ភ្លើង​រម្ងាស់​ឲ្យ​ល្ពៅ​ផុយ ។

3- យក​គ្រឿង​ដែល​បាន​ចម្អិន​នេះ​ទៅ​កិន​ឲ្យ​ម៉ត់ រួច​ចាក់​ចូល​ក្នុង​ឆ្នាំង​ផ្សេង។បន្ទាប់​មក​កំដៅ​គ្រឿងផ្សំ​ដែល​បាន​កិន​រួច​នេះ​ដោយ​ភ្លើង​តិចៗ​ចាក់​ទឹក​ខ្ទិះដូង និង​ទឹកស៊ុប​ល្មម កូរ​ឲ្យ​ចូល​ជាតិ​គ្នា​សព្វ​ល្អ​រហូត​ដល់​ស៊ុប​នេះ​មាន​លក្ខណៈ​ម៉ត់​និង​ពេញចិត្ត ។

4- ថែម​ទឹកត្រី និង​ទឹក​ក្រូចឆ្មារ​ចូល។ រួច​ដួស​ស៊ុប​នេះ ដាក់​ចាន រោយ​សាច់​ក្ដាម ម្ទេស​ហ៊ឹ ស្លឹក​ជីរវ៉ាន់ស៊ុយ​ដើម្បី​លម្អ​រួម​ជាមួយ ខ្ទឹម​លីង​ផង​ដែរ។ ទទួលទាន​ពេល​នៅ​ក្ដៅៗ​នៅ​ពេល​ព្រឹក​ខែ​រងា ពិតជា​ឆ្ងាញ់​ណាស់ ។
_________________
ដោយម៉ាដាម សម្ផស្ស

Author Name

សដថាថសដថថសថសថសថសដថ

Contact Form

Name

Email *

Message *

Powered by Blogger.